មិនឃើញមុខងារ “Writing Tool” នៅលើ macOS or iOS របស់អ្នកមែនទេ? នេះជាវិធីដោះស្រាយងាយៗ!


អ្នកប្រើប្រាស់មួយចំនួនអាចបានជួបប្រទះបញ្ហា មិនឃើញមុខងារ Writing Tool នៅលើ MacBook Ipad ឬ iPhone របស់ខ្លួន ទោះបីជាឧបករណ៍នោះធ្វើបច្ចុប្បន្នភាពជាប្រចាំក៏ដោយ។

🛠 ដំណោះស្រាយសាមញ្ញណាស់៖ ប្ដូរភាសាជា English (US)

មូលហេតុចម្បងគឺដោយសារតែ ការកំណត់ភាសារបស់ឧបករណ៍មិនមែនជា English (US)។ដូច្នេះហើយបានជាមុខងារ Writing Tool មិនមាននៅលើឧបករណ៍។

អ្វីដែលអ្នកត្រូវធ្វើ៖

នៅលើ MacOS

  1. ចូលទៅកាន់ System Settings > General > Language & Region
  2. ប្ដូរ Preferred Language ទៅជា English (US)។
  3. Restart your Mac if needed

នៅលើ iPhone/iPad:

  1. ចូលទៅកាន់ Settings > General > Language & Region
  2. កំណត់ភាសាទៅជា English (US)។

បន្ទាប់ពីអ្នកកំណត់ភាសាជា English (US) រួចហើយ មុខងារ Writing Tool នឹងបង្ហាញឡើងវិញ និងអាចប្រើបានដូចធម្មតា។

📌 ហេតុអ្វីបានជាស្ថិតភាពនេះកើតឡើង?

Apple ប្រើការចែកចាយមុខងារមួយចំនួនតាមភាសា និងតំបន់។ Writing Tool គឺជាផ្នែកមួយនៃការបញ្ចេញមុខងារនេះ ដែលគាំទ្រជាអាទិភាពសម្រាប់ភាសា English (US)។